ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
 
ចែករំលែក ៖

ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា (គណៈកម្មការទី៨) តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា តំណាងក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការសិទ្ធមនុស្ស មជ្ឍមណ្ឌលជាតិតំបន់រោគរបេង និងហង់សិន មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ(NCHAD) និងអង្គការមួយចំនួនសរុប៦៨នាក់។

កិច្ចប្រជុំនេះ មានគោលបំណងចំនួន០៣សំខាន់ៗគឺ៖
១.ចែករំលែកនូវបច្ចុប្បន្នភាពនៃដំណើរការ និងវឌ្ឍនភាព រួមទាំងផែនការរបស់ប្រទេស (សហគមន៍ និងសង្គមស៊ីវិល) នៅក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។
២.ធ្វើការផ្សព្វផ្សាយនូវសេចក្តីថ្លែងនយោបាយរបស់រដ្ឋភាគី នៅក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពី ជំងឺរបេង ឆ្នាំ២០២៣។
៣.ធ្វើការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ភាពជាដៃយុទ្ធសាស្ត្រ ដើម្បីរួមចំណែកបញ្ចប់ជំងឺរបេង នៅកម្ពុជា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ