ឯកឧត្តម លី សារី នាំយកអំណោយរបស់សប្បុរសជូនសិស្សានុសិស្សនៅមណ្ឌលអាល់ហ៉ីឌើយ៉ាស់ ខេត្តកំពត
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បាននាំយកអំណោយរបស់សប្បុរសជន ទៅផ្តល់ជូនសិស្សានុសិស្ស ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រនៅមណ្ឌលអាល់ហ៉ីឌើយ៉ាស់ ដែលមានទីតាំងនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ អំណោយរួមមាន: អង្ករចំនួន១០បាវ និងថវិកាចំនួន៣៦០,០០០រៀល។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ