khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ័បញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅសាលាអាន់នូរ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ២១-ខែកក្កដា-ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ័បញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅសាលាអាន់នូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    ស្ថិតក្នុងឱកាសនាពិធីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរីករាយសារជាថ្មីម្តងទៀតដែលបានឃើញនូវសមិទ្ធិផលធនធានអ្នកបន្តវេនដែលបានដុះលូតលាស់ឡើងនៅពីមុខខ្ញុំនាពេលនេះ ទាំងនេះក៏ចាត់ថាជាសំណាងដែលព្រះអោលឡោះបានប្រទានដល់យើងទាំងអស់គ្នាមានឱកាសបានរស់នៅដោយមានក្តីសុខមានជីវភាពគ្រប់គ្រាន់ដល់ឪពុកម្តាយរបស់យើងដើម្បីបញ្ជូនយើងមកសាលារៀនក្រេបយកនូវចំណេះដឹងរហូតដល់មានលទ្ធផលដូចថ្ងៃនេះ ។

    ឯកឧត្តមក៏បានបន្តទៀតដែរថា ជោគជ័យដែលយើងទទួលបាននាពេលនេះសូមយើងកុំភ្លេចឲ្យសោះគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរៈជនស្នេហាជាតិដែលបានរំដោះជាតិរួចផុតពីភ្លើងសង្គ្រាមដែលកំទេចប្រទេសមួយទាំងមូលឲ្យក្លាយជាផេះផង់សូម្បីតែសាលារៀន ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងបី ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចប្បនជាប្រធានព្រឹទ្ធសភា ដែលបានដឹកនាំអភិវឌ្ឍន៍ប្រទេសឲ្យមានភាពស្រស់បំព្រងបង្កើតសាលារៀនគ្រប់ទីកន្លែង ហើយបានអភិវឌ្ឍន៍ធនធានមនុស្សគ្រប់វិស័យរួមទាំងវិស័យសាសនាផងដែរ។ ស្របពេលសន្តិភាពនិងការអភិវឌ្ឍន៍កាន់រីកដុះដាល យើងក៏មានវរៈជនបន្តវេនដ៏ឆ្នើម គឺសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងលះបង់ពេលវេលាកម្លាំងកាយចិត្តបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខជានិច្ច។

    ស្ថិតក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីឯកឧត្តម ក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំ កំពង់ចាម អភិបាលរងខេត្តត្បូងឃ្មុំ កំពង់ចាម អភិបាលរងស្រុកចំណុះខេត្តត្បូងឃ្មុំ កំពង់ចាម គ្រូៗនិងប្រជាពលរដ្ឋប្រមាណ២៣៥នាក់ផងដែរ។

    ក្រោយបញ្ចប់កម្មវិធីឯកឧត្តមក៏បានឧបត្ថមថវិកាលើកទឹកចិត្តដល់សិស្សដែលបញ្ចប់ការសិក្សាផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូប្រឹក្សាមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេស ដើម្បីពិនិត្យលទ្ធផលស្រាវជ្រាវអំពី គណនេយ្យភាព និងប្រព័ន្ធព្រឹទ្ធសភាបច្ចុប្បន្ន នៅបណ្ដាប្រទេសមួយចំនួន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ការពង្រឹងសុខភាព និងសមត្ថភាពប្រជាជន គឺដោះស្រាយបញ្ហាសង្គមបានច្រើន
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារសព លោកគ្រូ មូសា អាលី គ្រូបង្រៀនក្របខណ្ឌ និងជាសមាជិកសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលបានទទួលមរណៈភាព
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា