ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទេយ្យ ទានជាគ្រឿងឧបភោគ បរិភោគ បច្ច័យ៤ បច្ច័យសម្រាប់ថ្លៃអគ្គិសនីបំភ្លឺវត្ត ទៅចូលរួមពិធីបុណ្យចូលព្រះវស្សា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ១រោចខែអាសាឍ ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទេយ្យ ទានជាគ្រឿងឧបភោគ បរិភោគ បច្ច័យ៤ បច្ច័យសម្រាប់ថ្លៃអគ្គិសនីបំភ្លឺវត្ត ទៅចូលរួមពិធីបុណ្យចូលព្រះវស្សា តាមប្រពៃណីព្រះពុទ្ធសាសនា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្តធម្មវ័ន ស្ថិតក្នុងឃុំភ្នំក្រាំងដីមាស ស្រុករលាបៀរ ខេត្តកំពង់ ឆ្នាំង វត្តខេមវ័ន្ត ស្ថិតក្នុងសង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង និងវត្តកាសេមរតនារាម ស្ថិតក្នុងសង្កាត់ ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ