khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បាននាំនូវទៀនចាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តទាំង៧ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងសហការី រួមជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បាននាំនូវទៀនចាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តទាំង៧ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ស្ថិតនៅទីតាំង វត្តពោធិសុវណ្ណរាមកកោះកំណប់ ឃុំស្លក្រាម និងបន្តនាំនូវ ទៀនចាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តទាំង៣ ក្នុងឃុំតាផូ ស្រុកស្វាយចេក ដែលស្ថិតនៅទីតាំងវត្តពោធិឧត្តម្ភមារាមពង្រតាផូ ឃុំតាផូ ស្រុកស្វាយចេក ហើយបានបន្តទៅពិនិត្យអាគារសិក្សា ១ខ្នង ៤បន្ទប់ ជួសជុលរួច១០០% នៅអនុវិទ្យាល័យហ៊ុនសែនទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភជួសជុលដោយឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ។ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតាជីដូនជីតានិងញាតិកាក្នុងសង្សារ វដ្តដែលបានចែកឋានទៅកាន់បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជា សូមអស់លោកទាំងអស់បានយោនយកកំណើតនៅទីបរមសុខដ៏ខ្ពង់ខ្ពស់ កុំបីក្លាយជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋចំនួន២ នាក់ដាច់ដោយឡែកពីគ្នារ នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អប់រំ ជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្ដម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្ដម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ញ៉ែម សាម៉ន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកចៅសង្កាត់ស្រះឫស្សី