khmer eng
  • ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលអធិការដ្ឋានស្រុកព្រះនេត្រព្រះ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក លោកស្រីក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ
    បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលអធិការដ្ឋានស្រុកព្រះនេត្រព្រះ ដែរបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឪកាសនោះដែរប្រតិភូទាំងពីរបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ថសុវណ្ណបុព្វតារាម(ហៅវត្តជ្រាបចាស)ស្ថិតនៅ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដើម្បីរួចចំណែកក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖
    ទៀនព្រះវស្សា១គូ ស្លាតក់១១ និងបច្ច័យ១អង្គ ១០ម៉ឺនរៀល(១១អង្គ) បច្ច័យកសាងចំនួន៤លានរៀល អង្ករ៨ការ៉ុង ទឹកត្រី១០យួរ ទឹកស៊ីអីវ ១០យួរ ត្រីខ ៥០កំប៉ុង ទឹកសុទ្ធ១០កេស មីម៉ាម៉ា ៣កេស ទឹកក្រូច៣កេស យាយជីតាជី ១៣នាក់ ២ម៉ឺនរៀល/ម្នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ សង្កាត់ច្រាំងចំរេះទី១
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពត
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន និងឯកឧត្តម ជឹម លៀវ អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពឃុំពាមកោះស្នា និងពិធីបើកការដ្ធានសាងសង់សំណង់ទ្វារទឹកព្រែកតាយី
    thumbnail
     
    ឯកឧត្តម សាយ បូរិន បានអញ្ជើញទៅចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃឧបាសិកា ព្រុំ ប៉ាច