khmer eng
  • គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងសំពៅពូន ខេត្តកណ្តាល
     
    ចែករំលែក ៖

    គណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចពិភាក្សា ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលប្រជុំសាលាក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សមាជិក សមាជិកាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀន និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន៦០នាក់។
    គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះ គឺដើម្បីឈ្វេងយល់សម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហេតុនេះ គឺក្នុងរួមចំណែកពង្រឹងការផ្តល់សេវាឱ្យកាន់តែប្រសើរថែមទៀត ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព និងការចុះបញ្ជីអាពាហ៍ពិពាហ៍ តាមរយៈការជួបពិភាក្សាស្វែងយល់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកមរណទុក្ខគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានអញ្ជើញចូលរួមកិច្ចប្រជុំដឹកនាំមន្ត្រីការិយាល័យជំនួយការគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យ ទីតាំងសាងសង់វិហារឥស្លាមថ្មី នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ ភូមិអណ្តូងប្ញស្សី