khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេងយល់អំពីការងារសំខាន់ៗរបស់ខេត្តកែប
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កែប និងខេត្តកំពត) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកែប ដឹកនាំដោយលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ដើម្បីឈ្វេងយល់អំពីការងារសំខាន់ៗមួយចំនួនដូចជា៖ ១.ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ២.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៣.ការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈ ៤.ការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និង៥.ព័ត៌មានពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោ ដែលជាក់ស្តែងគឺឆ្លងកាត់ខេត្តទាំង៣ ក្នុងភូមិភាគទី៥នេះ។
    ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តកែប នារសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការ ស្នងការរងខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្ត្រីរាជការសាលាខេត្ត …។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail