khmer eng
  • ឯកឧត្តម លីសារី ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងមណ្ឌលសិក្សាអាល់ហ៉ីឌើយ៉ាស់ ក្នុងស្រុកទឹកឈូ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
    ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសិក្សាអាល់ហ៉ីឌើយ៉ាស់ ដែលស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រយកចំណេះដឹង និងជំនាញផ្សេងទៀត បម្រើឧត្តមប្រយោជន៍ដល់សង្គមជាតិ និងគ្រួសារ ហើយជៀសវាងរាល់ប្រការណាដែលនាំឱ្យគ្រោះថ្នាក់់ដល់ខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិផងដែរ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ 
    thumbnail
     
    ឯកឧត្ដម សត ណាឌី អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំគោល ស្រុកអង្គរជុំ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋជីវភាពខ្វះខាត និងសិស្សានុសិស្ស
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកសភាយុវជន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញស្រ្តីសភា