
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញដឹកនាំប្រជុំជាមួយ លោកមេឃុំទាំង៨ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្ដាប់អំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីត្រៀមរៀបចំធ្វើវេទិកាសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ គ្រប់ឃុំទាំងអស់ក្នុងស្រុក។ ឯកឧត្តម បានបន្តចុះពិនិត្យផ្លូវបេតុងក្នុងឃុំតាផូ ៥ខ្សែ ប្រវែងសរុប២,៧៦៨ម៉ែត្រ ក្នុងនោះភូមិតាផូ ៨៣០ម៉ែត្រ, ភូមិពង្រ ៧០៨ម៉ែត្រ, ភូមិតាស្រី ៤០០ម៉ែត្រ, ភូមិបន្ទាត់បោះ ៤៣០ម៉ែត្រ និងភូមិផ្ចឹក ៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៤។