ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកែប ខេត្តកែប
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់កែប ក្រុមប្រឹក្សាសង្កាត់ព្រៃធំ  និងក្រុមប្រឹក្សាសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា  ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានលើកឡើងអំពីការវិវត្តថ្មីៗ ដោយបានជម្រាបជូនអំពីសាវតា គោលបំណង លទ្ធផលនៃកិច្ចដំណើរការ និងផលប្រយោជន៍ទទួលបានអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ទ្បាវ-វៀតណាម ( CLV DTA ) និងគម្រោងការទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមក្រៅប្រទេស។ លើសពីនេះ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋបាល និងសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងក្រុង ឱ្យបន្តអនុវត្តន៍តួនាទី ភារកិច្ចតាមច្បាប់កំណត់ ជាពិសេសអនុវត្តន៍វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះជនអគតិប្រឆាំងជ្រុលនិយម ដែលមានបំណងបំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យព្យាយាមធ្វើការអប់រំប្រជាពលរដ្ឋកុំឱ្យចាញ់ការអូសទាញ បំផុសបំផុល និងការញុះញង់ចូលរួមបង្កចលាចល ឬបាតុកម្មខុសច្បាប់។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ