khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប១០៥នាក់។
    ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីឈ្វេងយល់បន្ថែមអំពី៖
    ១.ការវិភាជថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ(វិមជ្ឈការ និងវិសហមជ្ឈការ)
    ២.ការផ្តល់សេវាសាធារណៈ (ការចុះបញ្ជីអត្រានុកូលដ្ឋាន) ៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    ៤.បញ្ហាប្រឈម និងសំណូមពរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមអគ្គលេខាធិការ នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងជួយឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពខ្ពស់ជាមួយមូលដ្ឋាន
    thumbnail
     
    សារលិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត​ គឹម​ ធា​ លេខាធិការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​ សូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែលឯកឧត្តមបណ្ឌិត​ អនុប្រធាន​ទី២ព្រឹទ្ធសភា​ បានជូនសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់ លោក សំ នីតូ ដែលត្រូវជាកូនប្រសាររបស់​ឯកឧត្តមបណ្ឌិត​ គឹម​ ធា នៅថ្ងៃ​ពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១:៥១នាទី ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ង៉ែត ចដ្តាវី អញ្ជើញចុះពិនិត្យការដ្ឋានដាក់លូនៅផ្លូវលេខ៥៥០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​