khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ព្រះវស្សា នៅវត្តកោះអណ្តែត ខេត្តតាកែវ
     
    ចែករំលែក ៖

    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កែប និងខេត្តកំពត) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម អញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ ចតុប្បច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តកោះអណ្តែត ដែលស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតាជីដូនជីតា និងញាតិកាក្នុងសង្សារវដ្ត ដែលបានចែកឋានទៅកាន់បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឆ្លៀតក្នុងឱកាសដែលគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ សង្កាត់ច្រាំងចំរេះទី១
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពត
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន និងឯកឧត្តម ជឹម លៀវ អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពឃុំពាមកោះស្នា និងពិធីបើកការដ្ធានសាងសង់សំណង់ទ្វារទឹកព្រែកតាយី
    thumbnail
     
    ឯកឧត្តម សាយ បូរិន បានអញ្ជើញទៅចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃឧបាសិកា ព្រុំ ប៉ាច