ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លាដល់ប្អូនៗនិសិត្ស
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអនុញាតិឲ្យប្អូនៗនិស្សិតដែលត្រូវត្រឡប់ទៅបន្តការសិក្សានៅប្រទេសអេហ្សីប ចូលជួបសម្តែងការគួរសមនិងសុំអនុសាសន៍ណែនាំ ស្ថិតក្នុងគេហដ្ឋានរបស់ឯកឧត្តម ក្រោយពីរប្អូនៗបានអនុញាតិឲ្យសម្រាកពីការសិក្សាមួយរយៈ ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបានក្រើនរម្លឹកដល់ប្អូនៗឲ្យខិតខំប្រឹងប្រែងបន្ថែមក្នុងការសិក្សាស្រាវជ្រាវនូវអ្វីដែលថ្មីនិងឲ្យបានច្បាស់ហើយបង្កើនសមត្ថភាពខ្លួនឲ្យបានក្លាយជានិស្សិតឆ្នើមដើម្បីបង្ហាញដល់មិត្តភ័ក្តប្រទេសដទៃក៏ដូចជាគ្រូៗបរទេសឲ្យមានភាពជឿជាក់ បានយល់ បានស្គាល់ចំពោះនិស្សិតមកពីកម្ពុជាថាពិតជាមានសមត្ថភាពមិនចាញ់និស្សិតតាមបណ្តារប្រទេសផ្សេងឡើយ ។

ឯកឧត្តមក៏បានបន្តទៀតថាប្អូនៗទាំងអស់គ្នាពេលត្រឡប់វិញត្រូវចងចាំក្នុងចិត្តឲ្យច្បាស់ថាខ្ញុំបានមកដល់ទីនេះ បានសិក្សានៅទីនេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរពីអនាគតរបស់យុវជនជំនាន់ក្រោយបើគ្មានការជ្រមជ្រែងពីររាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃនេះទេ យើងក៏គ្មានឱកាសមកដល់ទីនេះហើយក៏គ្មានចំណេះដឹងខ្ពង់ខ្ពស់ដូចពេលនេះដែរ។

ក្នុងឱកាសនេះដែរឯកឧត្តមក៏បានឧបត្ថម្ភថវិកាជូនប្អូនៗចំនួនប្រាំនាក់ក្នុងម្នាក់ៗទទួលបាន២០០ដុល្លា សរុប១,០០០ដុល្លាសម្រាប់ធ្វើដំណើរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ