khmer eng
  • គណៈកម្មការទី៦ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅក្រុងតាខ្មៅ ខេត្តកណ្តាល
     
    ចែករំលែក ៖

    គណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចពិភាក្សា ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលប្រជុំសាលាក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផៃ្ទ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង សង្កាត់ ស្មៀន និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន៧០នាក់។
    គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់អំពីសម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងដើម្បីរួមចំណែកពង្រឹងការផ្តល់សេវាឱ្យកាន់តែប្រសើរថែមទៀត ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព និងការចុះបញ្ជីអាពាហ៍ពិពាហ៍ តាមរយៈការជួបពិភាក្សាស្វែងយល់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail