khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ សន្តិភាព សាមគ្គីភាព វឌ្ឍនភាពផ្នែកសុខភាព និងមូលធនមនុស្ស នឹងអាចជួយកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញធ្វើបាឋកថាស្តីពី «តើកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ច បានល្អកម្រិតណា» នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតសរុបប្រមាណ ៤០០នាក់។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីកត្តាសំខាន់ៗជំរុញដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងអាចជួយកម្ពុជា សម្រេចបាននូវការអនុវត្តគម្រោងរយះពេលវែងរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០គឺ កតា្តសន្តិភាព សាមគ្គីភាព វឌ្ឍនភាពផ្នែកសុខភាព និងមូលធនមនុស្ស ដែលចាំបាច់ត្រូវកសាងដោយចាប់ផ្ដើមពីកុមារ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ភាសាអង់គ្លេសក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះភាសាអង់គ្លេសជាគ្រឹះមួយសំខាន់ដើម្បីកសាងចំណេះដឹងខាងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខភាព ការសិក្សាស្រាវជ្រាវ ការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នាជាដើម។ ឯកឧត្តម ក៏បានលើកឡើងបន្តថា ការបណ្ដុះបណ្ដាលភាសាអង់គ្លេសសម្រាប់កុមារ ជារឿងដែលត្រូវធ្វើ និងត្រូវការការចូលរួមពីលោកគ្រូ អ្នកគ្រូ និងបញ្ញវន្ត ដើម្បីអាចសម្រេចឱ្យបាននូវគោលដៅធ្វើឱ្យប្រជាជនខ្មែរចេះភាសាអង់គ្លេសប្រហាកប្រហែលប្រជាជនម៉ាឡេស៊ី ឬប្រជាជនហ្វីលីពីន ក្នុងឆ្នាំ២០៥០។ ឯកឧត្តម ក៏មានប្រសាសន៍អំពី សក្តានុពលសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ព្រមទាំងបានពន្យល់បន្ថែមដល់អ្នកចូលរួមឱ្យបានយល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលមានគោលបំណងចំនួន៤៖ ទី១)បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម, ទី២)បង្កើតបរិយាកាសធុរកម្មល្អប្រសើរ, ទី៣)សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ដ និងទំនិញ ក្នុងចំណោមបណ្ដាភាគី និងទី៤)បង្កើតលក្ខខណ្ឌអនុគ្រោះដើម្បីសម្រួលលំហូរពាណិជ្ជកម្មនិងវិនិយោគ។ ឯកឧត្តម មានប្រសាសន៍បន្តថា សូមមើលគ្រប់មាត្រាទាំងអស់នៃកិច្ចព្រមព្រៀង និងសូមព្យាយាមជួយពន្យល់ ដល់បងប្អូន ញាតិមិត្ត និងអ្នក​ទាំងឡាយណាដែលមិនយល់ ដើម្បីឱ្យបាន​យល់ច្បាស់ទាំងអស់គ្នា និងដើម្បីចៀសវាងចាញ់បោកការញុះញ៉ង់ណាមួយ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានលើអំពី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយប្រៀបធៀបផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ៗក្នុងមួយឆ្នាំ (GDP Per Capita) រវាងកម្ពុជា ឡាវ វៀតណាម និងថៃ ពីឆ្នាំ១៩៩៩-២០២៤ ឃើញថា ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ ២៩៦$ ប៉ុណ្ណោះក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់ ២.៣៣៦$ នៅឆ្នាំ២០២៤ ដោយកើនឡើង៧ដង, ប្រជាជនឡាវមានចំណូល ២៧២$ ក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់១,៩៧៦$ នៅឆ្នាំ២០២៤ ដោយបានកើន៦ដង, ប្រជាជនវៀតណាមមាន ៣៦៧$ នៅឆ្នាំ១៩៩៩  និង៤,៦២៣$ នៅឆ្នាំ២០២៤ ដោយបានកើនឡើងជាង១១ដង និងប្រជាជនថៃមានចំណូល ២,០២៩$ នៅឆ្នាំ១៩៩៩ ហើយបានកើនឡើងដល់ ៧,៨១២$ នៅឆ្នាំ២០២៤ ដោយបានកើនឡើងប្រហែល៤ដង។

    ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា

    រូបភាព និងសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ