ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី
 
ចែករំលែក ៖

ដើម្បីពង្រឹងការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ) បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តមណ្ឌលគិរី សរុបចំនួន១៦៧នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅសាលប្រជុំសាលាខេត្តបណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅរយៈមួយព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ដោយឯកឧត្តម យស ផានីត្តា លេខាធិការ និងសម្របសម្រួលកម្មវិធីដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ការចូលរួមមតិយោបល់ បញ្ហាប្រឈម សំណើ សំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការស្រាយបំភ្លឺ ក៏ដូចជាមតិយោបល់ និងអនុសាសន៍របស់លោកអភិបាលរងខេត្ត…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ