គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដើម្បីឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការងារ និងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងការអភិវឌ្ឍលើវិស័យនានា នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ