
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមដាំកូនឈើ ក្នុងពិធីរុក្ខទិវា នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បានដាំដើមក្ងោកចំនួន៣៥០ដើម នៅតាមដងផ្លូវចូលវត្តតានូប្រវែង៣២០០ម៉ែត្រ។
ក្នុងពិធីនេះមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងនគរបាល យុវជន យុវនារី ក្នុងភូមិ ឃុំ ស្រុក ប្រមាណ៥០០អង្គ/នាក់។