ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារជួសជុលអគារបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈកំរិតមូលដ្ឋាន។
 
ចែករំលែក ៖

នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារជួសជុលអគារបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈកំរិតមូលដ្ឋាន។ ដំណើរការនៃការជួសជុលនឹងបញ្ចប់រួចរាល់១០០រយភាគរយ ក្នុងរយៈពេលសប្តាហ៍ខាងមុខ។ សូមជម្រាបជូនថា អគារនេះ ត្រូវបានខូចខាតផ្នែកខ្លះៗដោយសាររងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នាពេលកន្លងមក។ នាឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានបន្តទៅពិនិត្យជាក់ស្តែងទីតាំងជួសជុលអាគារ ព្រមទាំងបានគៀងគរថវិកាពីក្រុមការងារបានចំនួន៣.០០០ដុល្លារអាមេរិក ដើម្បីបង្រ្គប់ក្នុងការជួសជុលអគារ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ូ ប៊ុនហេង បានបញ្ជក់ជូនថា កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលបានត្រៀមរៀបចំរួចរាល់ហើយ នៅតែពេលវេលាកំណត់ជាក់លាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ