
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅវត្តពូនភ្នំ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញរាប់បាត្រ និងវេរភត្តាហារ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពូនភ្នំ ព្រមទាំងចូលរួមប្រគេន និងដាំកូនឈើនៅក្នុងបរិវេណវត្ត ក្នុងថ្ងៃដាក់វេនទី១នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ផងដែរ។