ឯកឧត្តម គិន ណែត អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ (បិណ្ឌ១) នៅវត្តកោះអណ្ដែត ក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ
 
ចែករំលែក ៖


នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ រួមជាមួយ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងលោកជំទាវ នូ សុវណ្ណនី សមាជិករដ្ឋសភា ព្រមទាំង លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុក លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុក និងថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកកោះអណ្ដែត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ (បិណ្ឌ១) នៅវត្តកោះអណ្ដែត ក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយបាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសពិធីកាន់បិណ្ឌប្រពៃណីជាតិខ្មែរ រួមមាន៖ អង្ករចំនួន៤បាវ (២០០គីឡូក្រាម) ទឹកបរិសុទ្ធចំនួន៧កេស ភេសជ្ជៈចំនួន៨កេស ទឹកត្រីចំនួន៤យួរ ទឹកស៊ីអ៊ីវចំនួន៤យួរ ត្រីខចំនួន៤ឡូ មីចំនួន២កេស សាដក់ចំនួន៥ និងបច្ច័យចំនួន៤,០៤៥,០០០៛។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ