ឯកឧត្តម ឈើយ ចាន់ណា បានចូលរួមកាន់បិណ្ឌវេនថ្ងៃទី៦ នៅវត្តសម្បូរណ៍សាមគ្គីប្រាសាទមានជ័យ ស្ថិតក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

រសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក បានចូលរួមគោរពប្រតិបត្តិដោយចិត្តជ្រះថ្លា កាន់បិណ្ឌវេនថ្ងៃទី៦ ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំស្វាយចេក និងឃុំតាផូ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តសម្បូរណ៍សាមគ្គីប្រាសាទមានជ័យ ស្ថិតឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមគ្នាថ្វាយគ្រឿងសក្ការបូជា ទៀនធូប នមស្ការព្រះរតនត្រ័យ សមាទានសីល ស្វាធ្យាយព្រះធម៌ចម្រើនព្រះបរិត្ត ទទួលពរជយន្តោពុទ្ធជ័យមង្គល ស្តាប់ព្រះធម្មទេសនាប្រមូលផលបុណ្យ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធបុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីទៅកាន់លោកខាងមុខ និងសូមឧទ្ទិសបួងសួង ទេវតា វត្ថុស័ក្តិសិទ្ធិទិសទាំងប្រាំបី មេត្តាបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា បានរស់នៅសុខចម្រើនគ្រប់ប្រការក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ឲ្យបានគង់វង្សយូរអង្វែងរាប់រយពាន់ឆ្នាំរៀងរហូតតទៅ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ