ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋចំនួន២,១១៥នាក់ ប្រារព្ធពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់ នៅវិហារឥស្លាមភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋចំនួន២,១១៥នាក់ ប្រារព្ធពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់ នៅវិហារឥស្លាមភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ស្ថិតក្នុងពិធីនេះដែរ ឯកឧត្តម បានមានមតិបើកកម្មវិធីដូចច្នេះថា រាប់សិបឆ្នាំមកហើយដូនតារបស់យើងគឺបានប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ និងបន្សល់ទុកមកដល់យើងទាំងអស់គ្នានាពេលនេះ ។ ប៉ុន្តែជាអកុសល្យពិធីនេះគឺបានបិទរយៈពេល៤ឆ្នាំគឺឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្នុងរបបប្រល័យពូជសាសន៍ប៉ុន្តែក្រោយថ្ងៃរំដោះជាតិឲ្យមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភាមកពិធីនេះក៏ចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ ។ ជាការពិតណាស់គ្រប់សាសនាគឺតែងមានពិធីបែបសាសនារៀងៗខ្លួន ក៏ប៉ុន្តែបើប្រទេសគ្មានសន្តិភាពក៏យើងគ្មានឱកាសដូចពេលនេះដែរ ។ ដូច្នេះហើយយើងត្រូវសុំពរពីព្រះអល់ឡោះជាម្ចាស់សូមឲ្យថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ និងសម្តេចធិបតី ឲ្យមានសុខភាពល្អកម្លាំងកាយមាំមួន ឈ្លាសវៃដើម្បីដឹកនាំប្រទេសយើងឲ្យមានសន្តិភាពជារៀងរហូត។

ស្ថិតក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានឧបត្ថមថវិកាចំនួន១០,០០០,០០០រៀលនិងថវិកា សប្បុរសជនក្នុងភូមិ និងក្រៅភូមិមួយចំនួនដើម្បីរៀបចំអារហារសាមគ្គីក្រោយបិទកម្មវិធី ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ