ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមកែ គឹម យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំ យកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃ គង្សចាំព្រះវស្សា
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ទី២៩ និងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  ជាថ្ងៃពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ-ប្រពៃណីជាតិខ្មែរ វេនទី១៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមកែ គឹម
យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំ យកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃ គង្សចាំព្រះវស្សា នៅវត្តនិមត្តសុធីរាម(ហៅវត្តកូនដំរី)សង្កាត់និមិត្តក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសបញ្ជ្ជូន កុសលផលបុណ្យទៅដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំង  ៧សន្ដាន ដែលបានលាចាកលោកនេះកន្លងទៅ ព្រម ទាំងឧទ្ទិសជូន ដួងវិញ្ញាណក្ខន្ធអ្នក ស្នេហាជាតិ ដែលលោកបានពលីជីវិតក្នុង បុព្វហេតុជាតិ មាតុភូមិ និងប្រជាជន សូមលោកទាំងអស់បានយោនយកកំណើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានេះផងដែរក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ   ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក ឯកឧត្តមអភិបាលខេត្តនិងអភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្តនិងពុទ្ធបរិស័ទក្នុងខេត្តយ៉ាងច្រើនកុះករ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ