ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១៤
 
ចែករំលែក ៖

ព្រឹកថ្ងៃអង្គារ ១៤ រោចខែភក្របទឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១៤ ជាមួយពុទ្ធបរិស័ទដោយនាំយកនូវ សាដក គ្រឿងឧបភោគ បរិភោគ ចង្ហាន់ និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍អណ្ដែត ស្ថិតក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជូនថវិកា១ចំនួនដល់លោកតា លោកយាយ កុមារាកុមារីក្នុងអង្គពិធី ព្រមទាំងបង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិកាទាំង ៧ សន្ដានដែលបានលាចាកលោកទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់ ដួងវិញ្ញាណ ក្ខន្ធ វិរ:យុទ្ធជន យុទ្ធនារី លោកអ្នកស្នេហាជាតិ ដែលលោកបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា សូមវិញ្ញាណក្ខន្ធអស់លោកទាំងអស់មកទទួលយកនូវមនុញ្ញផល ដែលបានប្រារព្ធធ្វើឡើងនៅរដូវកាលនេះ ដោយសូមឲ្យលោកទាំងអស់អន្ទោលចាប់កំណើតថ្មី នៅទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ