ឯកឧត្តម អាយ ខន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការសង្គមកិច្ច (Committee on Social Matters) ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ
 
ចែករំលែក ៖

នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការសង្គមកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានគណៈកម្មាធិការសង្គមកិច្ច (Committee on Social Matters) ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលប្រព្រឹត្តនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ