សមាជិកសមាជិកាព្រឹទ្ធសភាភូមិភាគទី៧ បានចូលរួមកម្មវិធីសំណេះសំណាលជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំជៀប ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីកសិកម្មឃុំខ្លុងពពក
 
ចែករំលែក ៖

ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ លោកជំទាវ ថាក់ ឡានី ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិក និងសមាជិកាព្រឹទ្ធសភាភូមិភាគទី៧ បានចូលរួមកម្មវិធីសំណេះសំណាលជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំជៀប ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីកសិកម្មឃុំខ្លុងពពក និង ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំទួលខ្ពស់ សរុបចំនួន ២៤រូប ដែលប្រព្រឹត្តទៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង វេលាម៉ោង៨:00ព្រឹក។
របៀបវារៈសំខាន់ ៤ រួមមាន៖
១- ផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្លែងអំណរគុណពីសម្តេចប្រធានព្រឹទ្ធសភាចំពោះអង្គបោះឆ្នោត និងភារកិច្ចព្រឹទ្ធសភា
២- ការបង្ហាញខ្លួនសមាជិកព្រឹទ្ធសភា និងអ្នកចូលរួម
៣- របាយការណ៍សង្ខេបរបស់ឃុំទាំង ៣
• អំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
• អំពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
• ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ(អត្រានុកូលដ្ឋាន)
• ផែនការអភិវឌ្ឍន៍ឃុំ និងការប្រើប្រាស់មូលនិធិឃុំ
• បញ្ហាប្រឈម និងសំណូមពរ
• ទិសដៅបន្ត
៤. មតិសំណេះសំណាលរបស់សមាជិកព្រឹទ្ធសភា

៤. មតិសំណេះសំណាលរបស់សមាជិកព្រឹទ្ធសភា
សូមបងក្រុមការងារជួយផ្សព្វផ្សាយ សូមអរគុណ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ