ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីសូត្រមន្តអង្គកថិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តបវរពិសិដ្ឋ ( វត្តភ្នំរាប )
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីសូត្រមន្តអង្គកថិនទាន នៅសាលាខេត្តកែប ដែលផ្ដួចផ្ដើមរៀបចំទ្បើងដោយរដ្ឋបាលខេត្តកែប និងក្រុមការងារចុះមូលដ្ឋានខេត្តកែប ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តបវរពិសិដ្ឋ ( វត្តភ្នំរាប ) ស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ