ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញដឹកនាំគណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប សមាគមនិស្សិតខ្មែរពីប្រទេសជប៉ុន និងវិស័យឯកជន ទស្សនកិច្ចសិក្សាឈ្វេងអំពីស្ថានភាពសេដ្ឋកិច្ចរបស់វិស័យកសិ-ឧស្សាហកម្ម នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គណៈប្រតិភូត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងបានអញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វ រោងចក្រម្រាញ់ដូងប្រេងទី២ កសិដ្ឋានចិញ្ចឹមជ្រូកទី៣បូកគោ កសិដ្ឋានដូងក្រអូបកំពង់តាឡេវ ម៉ាស៊ីនភ្លើងដើរដោយថាមពលលាមកជ្រូក និងវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ