ឯកឧត្ដម​ លី​ សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពគ្រូបង្រៀនខ្មែរឥស្លាមស្ថិតនៅក្រុងកំពត​ ខេត្តកំពត
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤​
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពគ្រូបង្រៀនខ្មែរឥស្លាមដែលជាព្រឹទ្ធាចារ្យស្ថិតនៅភូមិស្រែ​ សង្កាត់ត្រើយកោះ​ ក្រុងកំពត​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមសាឡេះសេន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងថ្នាក់ដឹកនាំខ្មែរឥស្លាម​ គ្រូបង្រៀនខ្មែរឥស្លាមតាមបណ្តាភូមិអាជ្ញាធរភូមិ​ សង្កាត់ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ​។

ប្រភព​៖ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ