
នារសៀលថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ វិច្ឆិកា ២០២៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភានិងជាលេខាធិការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណខន្ធសពឧបាសិកា ជូ លិនជី ត្រូវជាម្ដាយបង្កើតរបស់លោក ង៉ាន់ ចិន្ដា ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ បានទទួលមរណៈភាព កាលពីថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង០៥.០២នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគជរាពាធ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។