ឯកឧត្តម គឹម​ ធា​ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានមូលមតិគ្នាដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលកាន់វត្តតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ
 
ចែករំលែក ៖

ថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី​ ពុទ្ធ​បរិស័ទដែលអញ្ជើញពីភ្នំពេញ និងលោកស្រីមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពុទ្ធិបរិស័ទពីទីឆ្ងាយ នឹងចំណុះជើងវត្តតាស្អាង ឃុំកំពង់ចម្លង បានមូលមតិគ្នាដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលកាន់វត្តតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងឱកាសបុណ្យកឋិនទានបានរៀបចំតាមបែបបទព្រះពទ្ធិសាសនា និងបានបច្ច័យសង្កត់ត្រៃយ៍ចំនួន៤០លានរៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ