ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ បានអញ្ជេីញបេីកការដ្ឋានជួសជុល​ផ្លូវ​ក្រាល​គ្រួសក្រហម​ក្នុង​ភូមិ​ឫទ្ធី​១​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​
 
ចែករំលែក ៖

ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ វេលាម៉ោង៨​ព្រឹក​ ​ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងលោកជំទាវ​ អមដំណេីរដោយ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុកស្ទឹងហាវ​ ​សហការី​ អាជ្ញាធរ​ដែនដី​ បានអញ្ជេីញបេីកការដ្ឋានជួសជុល​ផ្លូវ​ក្រាល​គ្រួសក្រហម​ក្នុង​ភូមិ​ឫទ្ធី​១​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ចំនួន​ពីរខ្សែគឺ​ ផ្លូវ​ ហ៊ុន​ សែន​ថ្មរាង​ប្រវែង​ ៧២០ម៉ែត្រ​ និង​ផ្លូវ​ចូល​ភូមិ​ឫទ្ធី​១ប្រវែង​២២០ម៉ែត្រ សរុបចំនួន​៩៤០ម៉ែត្រ​ ។
ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការទី៣​បានបន្ត​ដំណើរ​មកជួប​សំណេះសំណាល​ជាមួយសិស្សានុសិស្ស​ វិទ្យាល័យ​ ហ៊ុន​ សែន​ កែវផុស​ ដែលបានប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ និទ្ទេស​ A B C D និងE​ចំនួន២៥នាក់​ ព្រមទាំង​បាន​ជូន​រង្វាន់​លេីកទឹក​ចិត្ត​ដល់​ជ័យ​លាភី​ទាំងអស់​គ្នា​ផងដែរ​។
កម្មវិធីខាងលេីមានការអញ្ជេីញចូលរួមពីប្រជាពលរដ្ឋ​​ លោកគ្រូ​ អ្នក​គ្រូ​ មាតាបិតា​សិស្ស​ និង​សិស្សានុសិស្ស​។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ