khmer eng
  • សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី យាងដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបួងសួង-សម្ពោធព្រះមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម គង់លើអស្វរាជ(សេះស)
     
    ចែករំលែក ៖

    នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា បានយាងដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្ទព្រះរាជហឫទ័យ យាងជាអធិបតីភាពក្នុងព្រះរាជពិធីបួងសួង – សម្ពោធព្រះមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម គង់លើអស្វរាជ (ព្រះអង្គគង់សេះស) ។
    ក្នុងព្រះរាជពិធីសម្ពោធព្រះមណ្ឌប ក្រុមល្ខោនព្រះរាជទ្រព្យ បានរាំថ្វាយរបាំបួងសួងធំចំនួន៣របាំ មានរបាំមណីមេខលា រាមសូរ វរជុន៍ , របាំតាយ៉ែ និងរបាំបួងសួងទ្រង់គ្រឿង ដែលត្រូវបានកសាងឡើងដោយសម្តេចព្រះអនុជ អរុណរស្មី និងសមាជិកាមូលនិធិមុទិតា ស្ថិតនៅក្នុងរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន និងឯកឧត្តម ម៉ូត យូសុះ អញ្ជើញសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន២៥០គ្រួសារ នៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាព ដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹង សុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយស្តីពី វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ