ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១
 
ចែករំលែក ៖

ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន០២ រួមមាន៖
១.សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
២.សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសមា្រប់ការគ្រប់គ្រងឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ