ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះពិនិត្យ និងឧបត្ថម្ភថវិកាចំនួន ៣,៤០០ដុល្លាសម្រាប់កែលម្អសាលារៀនមួយខ្នង ក្នុងភូមិទួលពន្លៃ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  បានអញ្ជើញចុះពិនិត្យការកែលម្អសាលារៀនមួយខ្នង ស្ថិតក្នុងភូមិទួលពន្លៃ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់លោកនាយក និងលោកគ្រូអ្នកគ្រូសូមជួយជំរុញដល់សិស្សានុសិស្សធ្វើយ៉ាងណាត្រូវចេះជួយថែររក្សាសាលារៀនឱ្យបានល្អប្រសើរ ដើម្បីប្រើប្រាស់បានយូអង្វែង ព្រោះថាសាលារៀនជាកន្លែងផ្តល់ចំណេះដឹង និងជាទីកន្លែងផ្តល់អនាគតដ៏ល្អដល់យើងទាំងអស់គ្នា ។
ក្រោយពីបញ្ចប់ការត្រួតពិនិត្យ ឯកឧត្តមបានឧបត្ថមថវិកាចំនួន ៣,៤០០ដុល្លារ ដើម្បីរួមចំណែកក្នុងការកែលម្អនេះផងដែរ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ