

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការ លោកជំទាវ មុំ សណ្តាប់ សមាជិកក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ខ្លឹមសារ រៀបចំវេទិកានៅខេត្តកំពត ក្នុងចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
បន្ទាប់មកលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អតីតសមាជិកាព្រឹទ្ធសភា នៅគេហដ្ឋានបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា