
រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខឯកឧត្តម តូច សាក់ អតីតសមាជិកព្រឹទ្ធសភា ដែលមានជន្មាយុ៨៨ឆ្នាំ មានសុខភាពល្អ នៅគេហដ្ឋានបុរីប៉េងហួត រាជធានីភ្នំពេញ។