លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនកុមារកំព្រាចំនួន 320 នាក់
 
ចែករំលែក ៖


លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនកុមារកំព្រាចំនួន 320 នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការមូលនិធិពិភពលោកកុមារកំព្រាកម្ពុជា ដែលមានលោកស្រី ជីប នោស្នីជាប្រធាន។ អំណោយដែលបានចែកជូនរួមមានសម្លៀកបំពាក់ ស្បែកជើង និងរបស់ប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយរបស់អង្គការ WAMY (World Assembly Muslim Youth) នៃប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្លែងក្នុងពិធីនេះ «ក្មួយៗត្រូវចេះរស់ក្នុងស្ថានភាពលំបាក មីងយល់ពីភាពខ្វះខាត ទុក្ខលំបាក និងការខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ ហើយក្មួយនឹងកាន់តែលំបាកប្រសិនបើក្មួយបោះបង់ខ្លួនឯង។ មីងជឿជាក់ថាពន្លឺនៅតែមានសម្រាប់ក្មួយ ដរាបណាក្មួយមិនបោះបង់ ក្មួយត្រូវជឿជាក់លើខ្លួនឯង ព្យាយាមធ្វើហើយធ្វើរហូតទទួលបានជោគជ័យ ក្មួយត្រូវខិតខំប្រឹងប្រែងរៀនសូត្រព្រោះមានតែចំណេះដឹងប៉ុនណ្នោះ ដែលជាស្ពាននាំក្មួយឲ្យឆ្លងផុតពីភាពលំបាកទាំងនេះ»។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្ដម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និង ឯកឧត្ដម ម៉ាត់ ហ្គោហ្វូត អភិបាលរង ខេត្ត ត្បូង ឃ្មុំនិងគណៈអុីមាំខេត្តផងដែរ ដែលប្រព្រឹត្តទៅនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ