ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្សសាលាអន្តរជាតិអុិនតាច ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម 
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្សសាលាអន្តរជាតិអុិនតាច ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនាពិធីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរីករាយបំផុតដែលបានឃើញនូវសមិទ្ធិផលធនធានអ្នកបន្តវេនដែលបានដុះលូតលាស់ឡើងនៅពីមុខខ្ញុំនាពេលនេះ ទាំងនេះក៏ចាត់ថាជាសំណាងដែលអល់ឡោះប្រទានដល់យើងទាំងអស់គ្នាមានឱកាសបានរស់នៅដោយមានក្តីសុខមានជីវភាពគ្រប់គ្រាន់ដែលឪពុកម្តាយរបស់យើងខំប្រឹងដើម្បីបញ្ជូនយើងមកសាលារៀនដើម្បីក្រេបយកនូវចំណេះដឹងរហូតទទួលបានលទ្ធផលដូចថ្ងៃនេះ ។

ស្ថិតក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីឯកឧត្តម ក្រុមប្រឹក្សាខេត្ត កំពង់ចាម ត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាម អភិបាលរងស្រុក លោគ្រូអ្នកគ្រូ ហាកឹមតួន និងប្រជាពលរដ្ឋផងដែរ។

ក្រោយបញ្ចប់កម្មវិធីឯកឧត្តមក៏បានឧបត្ថមថវិកាចំនួន ១,០០០,០០០រៀលផងដែរ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ