khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានជួបប្រជុំជាមួយក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ និងប្រធានភូមិទាំង៥ក្នុងឃុំ ចំនួន១៦នាក់
     
    ចែករំលែក ៖

    រសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈ កម្មការទី៧ និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានជួបប្រជុំជាមួយក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ និងប្រធានភូមិទាំង៥ក្នុងឃុំ ចំនួន១៦នាក់ ដើម្បីពាំនាំនូវការសាកសួរសុខទុក្ខនិងជូនពរពីសម្ដេចប្រធានព្រឹទ្ធ សភា ក្នុងឱកាសដាច់ឆ្នាំចាស់ឆ្នាំសកល២០២៤ ឆ្លងចូលឆ្នាំថ្មីឆ្នាំ ២០២៥ ដល់ប្រជាពលរដ្ឋទូទាំងស្រុកជលគិរី ពិសេសប្រជាពលរដ្ខនិងក្រុមប្រឹក្សាឃុំ មន្ត្រីរាជការជុំវិញឃុំព្រៃគ្រីទាំងអស់ និងធ្វើការឈ្វេង យល់ពីសមិទ្ធផលដែលជាស្រាដៃរបស់ឃុំក្នុងឆ្នាំចាស់ ២០២៤ បញ្ហាប្រឈមនិងដំណោះស្រាយព្រមទាំងផែនការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកស្រីមេឃុំ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះការសាមគ្គីគ្នាបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់មូលដ្ឋានឃុំទាំងមូល និងខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមាន។ឯកឧត្តម បានលើកទឹកចិត្តឱ្យអស់ លោកទាំងអស់ បន្តស្នាដៃល្អៗបន្ថែមទៀត និងចុងក្រោយ បានជម្រាបជូនពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាសម្រចបាន ព្រមទាំងរំលេចជូនពីគម្រោងថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០២៥ ពាក់ព័ន្ធនឹងរដ្ឋបាលឃុំសង្កាត់ជូនអង្គប្រជុំ។ចុងបញ្ចប់អង្គប្រជុំ ឯកឧត្តម បានជូនឃុំ នូវ ស្លាក”៧ មករា ខួបទី៤៦” ចំនួន ១៣ ផ្ទាំង ជូនម្នាក់ៗ ក្រមា១និង ថវិកាកំដរដៃផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្វើមាតុភូមិនិវត្តន៍
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ទទួលដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត