ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជេីញចូលរួមពិធីបុណ្យសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
 
ចែករំលែក ៖

ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជេីញចូលរួមពិធីបុណ្យសព
លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅវេលាម៉ោង៦:៥២នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ​ ដោយរោគាពាធ។
កម្មវិធីបុណ្យសពនេះ​ ប្រព្រឹត្តទៅនៅផ្ទះលេខ៥៩ ផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ