khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនប្រជាពលរដ្ឋនៃស្រុកសណ្តាន់ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនប្រជាពលរដ្ឋសរុបចំនួន២៥០គ្រួសារ នៅវត្តចំប៉ារាម (ហៅវត្តរកាជួរ) ដែលស្ថិតក្នុងភូមិរកាជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥។

    អំណោយដែលបានចែកជូននាឱកាសនេះ បានមកពីកិច្ចសហការរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO រួមមាន៖ ធុងចម្រោះទឹកស្អាតចំនួន២៥០គ្រឿង ក្រមាចំនួន២៥០ សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។
    ក្នុងឱកាសនោះផងដែរ លោកជំទាវ ឃួន ឃុនឌី និងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ ក្រុមការងារស្រុក បានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំប៉ារាម (ហៅវត្តរកាជួរ) ស្រុកសណ្តាន់ ខេត្តកំពង់ធំ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញបើកវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ»
    thumbnail
     
    ឯកឧត្ដម សត ណាឌី បានអញ្ជើញចូលរួមពីធីបញ្ចុះបឋមសិលាកសាងសួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់
    thumbnail
     
    ឯកឧត្តម​ គឹម​ ធា​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង