ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចូលរួមប្រឡងនៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ ចំនួន ១ ០៩៣ អង្គ/នាក់
 
ចែករំលែក ៖

នាថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងយកវិញ្ញាបនប័ត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក នៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី បានបើកការប្រឡងទៅតាមពេលវេលាកំណត់ ក្រោមព្រះអធិបតីភាព និងអធិបតីភាព ៖
១. សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ
២. សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ
៣. សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ
៤. ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា
៥. លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនារាជធានីភ្នំពេញ
៦. ឯកឧត្តម ឈួរ សុបញ្ញា នាយកខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា និងជាក្រុមការងារពង្រឹងសាសនារាជធានីភ្នំពេញ
៧. លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដោយមានសមណសិស្ស សិស្ស ចូលរួមប្រឡងនៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ ចំនួន ១ ០៩៣ អង្គ/នាក់។

ជាមួយនេះ ក៏មានអាជ្ញាធរមូលដ្ឋានតាមឋានានុក្រមចូលរួមផងដែរ។ ក្នុងពេលនោះគណៈអធិបតី ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សុទ្ធតែបានលើកឡើងនូវការផ្ដាំផ្ញើចំពោះសមណសិស្ស សិស្សទាំងអស់ ក្នុងការប្រឡងប្រកបដោយជោគជ័យ ធ្វើយ៉ាងណាសម្រេចលទ្ធផលជារួម នាំមកនូវគុណភាព “ចេះគឺជាប់” ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងផងដែរ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ