
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី
ថ្នាក់ដឹកនាំខ្មែរឥស្លាម អុីមាំខេត្ត ក្រុង ស្រុក គ្រូបង្រៀនខ្មែរឥស្លាម សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងបានទទួលទានអាហារសាមគ្គីជាមួយគ្នាផងដែរ។