
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ ដូចខាងក្រោម៖
១.ពិនិត្យឡើងវិញលើការអនុវត្តសកម្មភាពនៃក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ ក្នុងឆ្នាំ២០២៤
-សំណូមពរ ដំណោះស្រាយ និងការតាមដាន
-បញ្ហាប្រឈម និងដំណោះស្រាយ
-របាយការណ៍ចំណូល-ចំណាយ
២.ពិភាក្សានិងសម្រេចលើគម្រោងសកម្មភាពលម្អិតសម្រាប់ឆ្នាំ២០២៥
៣.ការអនុវត្តសកម្មភាពចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមឃុំ សង្កាត់នីមួយៗ សម្រាប់ខែមករា ឆ្នាំ២០២៥
៤.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន