ឯកឧត្តម​ គឹម​ ធា​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង 
 
ចែករំលែក ៖

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម​ គឹម​ ធា​ លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាកិត្តិយសអមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង និងអគារសម្ពព អគារព្យាបាលកុមារ ក្នុងមន្ទីរពេទ្យស្រុករំដួល សរុបជាប្រាក់ជិត៨សែនដុល្លា សហរដ្ឋអាមេរិក។ ក្នុងពិធីនេះសម្តេចបានមានប្រសាសន៍ការផ្តាំសួរសុខទុក្ខ ពីសម្តេចថ្នាក់ដឹកនាំ ការកោតសរសើរដល់សមិទ្ធផល​ការកសាងដោយប្រាក់ផ្ទាល់របស់ឯកឧត្តមខ្វាន់ ស៊ាម និងលោកជំទាវ និងការសំណេះសំណាលជាមួយសមាជិកក្នុងពិធីព្រមទាំងគ្រប់សមាជិកទទួលអំណោយបានគ្រប់ៗគ្នា។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ