អនុប្រធានទី២ព្រឹទ្ធសភា ជួបសំណេះ សំណាលជាមួយមន្ត្រីមូលដ្ឋាន២៦៥នាក់ នៅសាលប្រជុំខណ្ឌដូនពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន២៦៥ រូបមកពី៤១សង្កាត់ នៃខណ្ឌដូនពេញ ៧មករា ទួលគោក ចំការមន និងបឹងកេងកង។
ពិធីសំណេះសំណាល ត្រូវបានធ្វើឡើង ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងសំណូមពរនៅមូលដ្ឋាន។ ក្នុងពិធីនេះ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានគូសបញ្ជាក់អំពី ជោគជ័យនៃការដោះស្រាយបញ្ហាប្រឈម និងសំណូមពរ កន្លងមកដូចជា៖
១.ក្រសួងមហាផ្ទៃ បានសម្រេចបង្កើនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់ ឱ្យបានយ៉ាងតិច ១០នាក់ក្នុងឆ្នាំ២០២៥-២០២៦។
២.ឆ្នាំ២០២៥ រដ្ឋាភិបាលបានទម្លាក់ថវិកាសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាមធ្យមប្រមាណ១១២០០០ដុល្លារ កើន១០,៩% ប្រៀបធៀបឆ្នាំ២០២៤។
៣.បញ្ហាអគារសហកម្មសិទ្ធិក្នុងសង្កាត់មនោរម្យ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយប្រជាពលរដ្ឋនៅទីនោះប្រមាណ ៦៦គ្រួសារ បានសម្រេចចាកចេញ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ជាមួយអាជ្ញាធរខណ្ឌ៧មករា។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ