លោកជំទាវ កង សៅរ៍ធន ចុះពិនិត្យការងារបើកការដ្ឋានជីកស្រះទឹក១កន្លែង នៅភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការងារបើកការដ្ឋានជីកស្រះទឹក១កន្លែង ដែលក្រុមហ៊ុនបានចាប់ផ្ដើមជីកនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និងមានទំហំ បណ្តោយប្រវែង៥០ម៉ែត្រ ទទឹងប្រវែង៤៥ម៉ែត្រ ជម្រៅប្រវែង៤ម៉ែត្រ។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ